ជួយគ្នាក្នុងគ្រាលំបាក! លោក ឧកញ៉ា ប៊ុន រតនា និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន ព្រមទាំងសមាជិកក្នុងក្រុមគ្រួសារផ្សេងទៀត បានប្រកាសជួយផ្ដល់នូវអំណោយសប្បុរសធម៌ជាអង្ករ ដល់បងប្អូនទាំងឡាយណា ដែលមានបញ្ហាប្រឈមការលំបាកពិតប្រាកដ ក្នុងស្ថានភាពកូវីដ១៩។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោកឧកញ៉ា ចិត្តធម៌ និងជាស្ថាបនិក ឃ្លាំងអេសអូតូទិញលក់រថយន្ត ខេមបូឌា បានបញ្ជាក់ថា៖ សម្រាប់ពុកម៉ែបងប្អូន ដែលត្រូវការអង្ករក្នុងកាលៈទេសៈដ៏លំបាកនេះ សូមពុកម៉ែបងប្អូន អញ្ជើញមកទទួលយកនៅ ឃ្លាំងអេសអូតូទិញលក់រថយន្ត ផ្លូវឯកឧត្តមជាសុផារ៉ា ឱ្យបានរួសរាន់ ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច។

