តួលេខថ្ងៃនេះអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧៧នាក់ ខណៈអ្នក​ស្លាប់មា​នម្នាក់

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧៧នាក់ទៀត ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ខណៈចំនួនអ្នកឆ្លងច្រើននោះក៏ឃើញមានអ្នកជាសះស្បើយចំនួន ៦០នាក់។

ជាការកត់សម្គាល់ថា ក្រសួងសុខាភិបាលបង្ហាញតួលេខអ្នកឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញចំនួន ២០៤នាក់ ស្វាយរៀង ៤៣នាក់ កណ្ដាល ២៣នាក់ ពោធិ៍សាត់ ៣នាក់ ព្រៃវែង ២នាក់ ព្រះសីហនុ ១នាក់ តាកែវ ១នាក់ផងដែរ។

សូមជម្រាបផងដែរថា នៅប្រទេសកម្ពុជាគិតត្រឹមព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៥១៥ នាក់ អ្នកជាសះស្បើយ ២២១២ នាក់ អ្នកកំពុងព្យាបាល ២២៦៨ នាក់ និងអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៣០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលស្លាប់មួយករណីនៅព្រឹកនេះគឺទៅលើអ្នកជំងឺកូវីដ១៩ ជាស្រ្តីជនជាតិខ្មែរ អាយុ ៦១ឆ្នាំនៅមន្ទីរពេទ្យហ្លួងម៉ែ អតីតមន្ទីរពេទ្យនគរទេព ដោយសារវិបត្តិផ្លូវដង្ហើមស្រូចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ១៩ ហើយអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយទៀតផង៕