សមាគមហិរញ្ញវត្ថុ និងធនគារ យល់ព្រមតាមសំណើររបស់រាជរដ្ឋាភិបាលក្នុងការអនុគ្រោះជូនអតិថិជន

សង្គម​ និង​សេដ្ឋកិច្ច

ឆ្លើយតបទៅសម្តេចតេជោ ហ៊ុន សែន ដែលថ្លែងសារនៅព្រឹកថ្ងៃទី១០ ខែមេសា បានស្នើរទៅសមាគមហិរញ្ញវត្ថុ និងធនគារ អាចពន្យាពេលរហូតដល់២ខែ ការបង់ប្រាក់ និងការពិន័យ ជាដើម ជាការល្អ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ចេញសេចក្តីថ្លែងការបន្ថែមដើម្បីចូលរួមជួយគាំទ្រ និងសម្រួលបន្ថែមទៀត ដល់អតិថិជនដែលរងផល់ប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងគ្រាដ៏លំបាកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្តីថ្លែងការបន្ថែមនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុសម្រេចនូវ ៣ចំណុចរួមមាន៖ ទី១ អ្នកឆ្លងជំងឺ ត្រូវបានលើកលែងការប្រាក់ ០២ខែ ទី២ ចំពោះអ្នកជាប់ចត្តាឡីស័ក ត្រូវបានពន្យារបង់ដើម ០៣ខែ ទី៣ ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យឡើយ ចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ផ្អែកតាមរបាយការណ៍កន្លងមក យ៉ាងហោចមានកូនបំណុល ប្រមាណជា ៣៤ម៉ឺននាក់ បានរៀបចំឥណទានឡើងវិញ ក្នុងទំហំជាង១០លានដុល្លារ ៕