ថ្ងៃនេះ ក្រសួងសុខាភិបាលបាន ចែករំលែកនូវវិធីត្រៀមថែទាំអ្នកជំងឺកូវីដនៅតាមផ្ទះឱ្យត្រឹមត្រូវ សម្រាប់អ្នកជំងឺកូវីដផ្ទាល់ អ្នកត្រូវមើលថែអ្នកជំងឺ និងការ ការពារខ្លួនរបស់សមាជិកក្នុងគ្រួសារអ្នកជំងឺទាំងអស់ ដែលមានខ្លឹមសារយ៉ាងលម្អិត សម្រាប់ប្រជាពលរដ្ឋដែលត្រូវបំពេញកិច្ចទាំងអស់នេះ ជាចាំបាច់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការប្រកាសសេចក្ដីណែនាំនេះ ធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសក្នុងការត្រៀមបំរុង បង្កើតក្រុមគ្រូពេទ្យថែទាំ ដើម្បីព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី០៦ មេសា ឆ្នាំ២០២១ ៕



