សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៤ ខែមេសា នេះ បានថ្លែងសារបន្ទាន់ទាក់ទងនឹងវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងរ៉ាវមិនទាន់ទាំងបានចេញសេចក្តីសំរេចប៉ុន្តែបែជាបានបែកធ្លាយទៅជាមុនដោយបុគ្គលគ្មានទទួលខុសត្រូវនៅក្នុងក្បាលម៉ាសុិនរបស់បក្ស និងរដ្ឋ។
សកម្មភាពនោះនិងត្រូវទទួលនូវវិន័យនៅពេលក្រោយពេលដែលយើងរកឃើញ។
សម្តេចតេជោបានលើកឡើងថា ការបិទខ្ទប់នេះ មិនមែនជាការសម្លាប់ប្រជាជនដោយបង្អត់អាហារនោះឡើយ ដោយការអនុវត្តធ្វើឡើងក្រោមលក្ខខណ្ឌផ្សេងៗ។