ផ្សារទំនើប ជីប ម៉ុង (Chip Mong Supermarket) បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅថា “ផ្សារទំនើប Chip Mong Supermarket ទាំង 3 សាខា រួមមានផ្លូវមន្នីវង្ស ផ្លូវនរោត្តម និង អុីដែន ហ្គាឌិន និង Chip Mong Express 4 សាខាទៀត នៅតែបន្តបើកដំណើរការធម្មតា និង មានសេវាដឹកជញ្ជូនការបញ្ជាទិញទៅដល់ផ្ទះទៀតផង ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការបញ្ជាទិញអាចធ្វើផ្ទាល់តាមប្រព័ន្ធលេខទូរស័ព្ទរបស់សាខានីមួយៗ ឬតាមរយៈកម្មវិធីទិញទំនិញ និងដឹកជញ្ជូនអនឡាញ ដែលជាដៃគូរផ្សារទំនើបជីប ម៉ុង ដែលរួមមានដូចជា Nham 24, Food Panda, Bloc, Grab, និង Muuve ជាដើម៕

