ក្រោយមានព័ត៌មានពីការប្រកាសបិទទីក្រុងភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល បានធ្វើឱ្យទំនិញឡើងថ្ងៃស្ទើរគ្រប់មុខ ជាពិសេសបន្លែបង្ការមីកញ្ចប់ ពងទា និងត្រីខកំប៉ុងជាដើម ឡើងគុណជាពីរជាបី។ ការលក់ថ្លៃហួសហេតុនេះ ក៏មានប្រតិកម្មពីប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរផងដែរ។
មីដែលជាអាហារបម្រុងអាចទុកបានយូរក្នុងស្ថានភាពបន្ទាន់ គ្រាន់តែប្រកាសបិទទីក្រុងភ្លាមបានឡើងថ្លៃជិត ៤ ម៉ឺនរៀល ខណៈថ្ងៃធម្មតាមិនដល់ពីរម៉ឺនរៀលផង។
យ៉ាងណាមិញ មីជាតិដែលជាផលិតផលមីផលិតក្នុងស្រុក ត្រូវបានក្រុមហ៊ុនកំណត់តម្លៃលក់ត្រឹមតែ ១៦ ០០០ រៀលប៉ុណ្ណោះក្នុងមួយកេស។
បើតាមផេករបស់ក្រុមហ៊ុនមីជាតិ ការលក់មីជាតិមួយកេសតម្លៃត្រឹម ១៦០០០ រៀល ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ។
បងប្អូនអាចស្វែងរកទិញតាមទីតាំងចល័តដែលបានកំណត់ (ថ្ងៃ ១៦ ខែមេសា ឆ្នាំ២០២១)
-ផ្សារទួលសង្កែ
-ផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង
-មុខឃ្លាំងក្រុមហ៊ុនហ្រ្គីនត្រេដ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦
គួរបញ្ជាក់ថា ទីតាំងលក់នឹងផ្លាស់ប្តូរទៅតាមកាលបរិច្ឆេទនីមួយៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម៖ ០១៧ ២៥១ ៧២៤