មក​ស្គាល់​ប្រវត្តិ​ធនគារ​ធំ​បំផុ​ត​ទី ៣ នៅ​ស្រុកខ្មែរ អ្នកទីក្រុង​ភ្នំពេញ​តិច​ណាស់​ដែល​ថា​មិន​ស្គាល់

សង្គម​ និង​សេដ្ឋកិច្ច

និយាយ​ពីធនាគារ ABA ​​ពលរដ្ឋ​រស់នៅ​ទីក្រុង​​ភ្នំពេញជាពិសេស​អ្នកជំនួញ​តិច​ណាស់​ដែល​ថា​មិនស្គាល់។ ប្រវត្តិធនាគារ​នេះដំណើរ​ការ​មកជាង ២០ ឆ្នាំ​ហើយ រហូត​អាច​ឈរ​ជើង​ជា​ធនាគារ​ពាណិជ្ជកំពូលទាំង ៣ នៅ​ក្នុងប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាញូស៍សូមណែនាំ​ប្រិយមិត្ត​ស្វែងយល់​ពី​ប្រវត្តិ​ខ្លះ​របស់ធនាគារ ABA។

ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​1996​ មានឈ្មោះ​ ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់ (ABA)​។​

​ឆ្លងកាត់​ការ​អភិវឌ្ឍ​និង​កំណើន​ជាង​ 20 ​ឆ្នាំ​កន្លង​មកនេះ​ ABA​ បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ក្នុង​ទីផ្សារ​ និង​ក្លាយជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​បី​ នៅ​ក្នុង​ប្រទេស​។​ សព្វ​ថ្ងៃនេះ​ ABA​ មាន​បម្រើសេវា​ជូន​ដល់​បណ្ដា​អតិថិជន​ជា​ច្រើន​ដូច​ជា​ សហគ្រាស​ធុន​តូច ​និង​មធ្យម​,​ អាជីវកម្ម​ខ្នាត​តូច​,​ និង​រូបវន្តបុគ្គល​។​​

នា​ឆ្នាំ​ 2017​ ធនាគារ​ ABA​ ទទួល​បាន​ចំណាត់ថ្នាក់​ឥណទាន​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​កម្រិត​ ‘B’​ ពី​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន Standard & Poor’s (S&P) Global Ratings។ ​កម្រិត​ឥណទាន​ត្រូវ​បាន​ ដំឡើង​ដល់​ ‘B+’ ​ជាមួយ​ទស្សនវិស័យ​ “​ស្ថិរភាព​”​ ក្នុង​ឆ្នាំ ​2020​។

​គ្រឹះស្ថានបោះពុម្ពផ្សាយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​ បាន​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​ ABA​ ដែល​បាន​នាំ​យក​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​ដល់​អតិថិជន​របស់​ខ្លួន​៖

  • ​នៅ​ឆ្នាំ ​2014​, 2016 និង​ 2019​ ទស្សនាវដ្តី​ The​ Banker​ បាន​ប្រសិទ្ធិ​នាម​ធនាគារ​ ABA​ ថា​ជា​ធនាគារ​ឆ្នើម​ប្រចាំឆ្នាំ​របស់​កម្ពុជា​។​ ពានរង្វាន់​នេះ​បាន​ទទួលស្គាល់​ពី​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​,​ ការ​បន្ត​នាំ​មក​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​,​ និង​ការ​អនុវត្ត​ធុរកិច្ច​គំរូ​។​
  • ​ទស្សនាវដ្តី​ Euromoney​ បាន​ផ្តល់​ឈ្មោះ​ដល់​ធនាគារ​ ABA​ ថា​ជា​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​ 2014 – 2020​ ដែល​មាន​សេវាកម្ម​ប្រកបដោយ​គុណភាព​,​ ការ​ច្នៃប្រឌិត​ថ្មីៗ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សេវា​ធនាគារ​កម្ពុជា​ឈាន​ឡើង​។​
  • ​ទស្សនាវដ្តី​ Global​ Finance​ ប្រសិទ្ធ​នាម​ ABA​ ថា​ជា​ធនាគារ​ដែល​លេចធ្លោ​ជាងគេ​នៅ​ក្នុង​ទីផ្សារ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំឆ្នាំ ​2015 – 2021​។​ ពានរង្វាន់​នេះ​ទទួលស្គាល់​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមការងារ​នៃ​ធនាគារ​ ABA​ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ផលិតផល​ស្រប​តាម​តម្រូវការ​ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​
  • ​ទស្សនាវដ្តី​ Asiamoney​ ប្រសិទ្ធ​នាម​ ABA​ ថា​ជា​ ​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​ 2019 – 2020​។​ ​ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ ABA​ សម្រាប់​ឥទ្ធិពល​គ្របដណ្ដប់​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​ធនាគារ​,​ ការ​ពង្រីក​បណ្ដាញ​សាខា​,​ និង​បង្អែក​ដ៏​រឹង​មាំ​ពី​ធនាគារជាតិ​កា​ណា​ដា​។​

ទ្រព្យសកម្មសរុបសម្រាប់ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្មធំជាងគេទីបីនៅកម្ពុជាបានកើនឡើងដល់ ៤,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលជាការកើនឡើង ៦០ ភាគរយបើធៀបនឹងឆ្នាំមុន។ លើសពីនេះផលប័ត្រប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុបានកើនឡើង ៥៥ ភាគរយដល់ ៣,៤ ពាន់លានដុល្លារហើយផលប័ត្រកំចីរបស់ពួកគេបានកើនឡើងដល់ ២,៨ ពាន់លានដុល្លារដែលតំណាងឱ្យការកើនឡើង ៥០ ភាគរយ។

ធនាគារ ABA Bank ដែល​គេ​ឃើញ​​ពង្រីក​បើក​សាខា​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​លក់​ចំណែក​ភាគហ៊ុន​ដែល​នៅសល់ ១០% ទៅឲ្យ​ ធនាគារជាតិកាណាដា (National Bank of Canada “NBC”) ដែលនាំ​ឲ្យ​ធនាគារជាតិ​កាណាដា ក្លាយជា​ម្ចាស់​ភាគហ៊ុន​ ១០០% នៃ​ធនាគារ ABA។

ធនាគារជាតិ​កា​ណា​ដា​ បាន​ក្លាយជា​ភាគ​ហ៊ុ​និក​រ​បស់​​ធនាគារ​ ABA​ នៅ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​​២០១៤ ដោយ​បាន​ទិញ​យក​ចំណែក​ភាគហ៊ុន​ចំនួន​ ១០%​។​ ហើយ​បន្ទាប់​មក​ក៏​បាន​បង្កើន​ការ​ទិញ​យក​ចំណែក​ភាគហ៊ុន​បន្ថែម​រហូត​ដល់​ ៤២%​ នៅ​ក្នុង​ឆ្នាំ​២០១៥​ និង​​បង្កើន​ដល់​ ៩០%​ នៅ​ក្នុង​ឆ្នាំ​​២០១៦​។​

ទ្រព្យសកម្មសរុបសម្រាប់ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្មធំជាងគេទីបីនៅកម្ពុជាបានកើនឡើងដល់ ៤,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលជាការកើនឡើង ៦០ ភាគរយបើធៀបនឹងឆ្នាំមុន។ លើសពីនេះផលប័ត្រប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុបានកើនឡើង ៥៥ ភាគរយដល់ ៣,៤ ពាន់លានដុល្លារហើយផលប័ត្រកំចីរបស់ពួកគេបានកើនឡើងដល់ ២,៨ ពាន់លានដុល្លារដែលតំណាងឱ្យការកើនឡើង ៥០ ភាគរយ។

តួលេខត្រូវបានបង្ហាញនៅពេលដែលធនាគារដែលជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិនៃកាណាដាត្រូវបានទទួលតំណែងជា“ ធនាគារល្អបំផុតនៅកម្ពុជាឆ្នាំ ២០២០” ដោយទស្សនាវដ្តីឈានមុខគេដែលចេញផ្សាយនៅសហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍នេះ។ ពានរង្វាន់កម្រិតខ្ពស់ត្រូវបានផ្តល់ឱ្យធនាគារពាណិជ្ជកម្ម ABA ក្នុងការទទួលស្គាល់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះតម្រូវការរបស់អតិថិជនការច្នៃប្រឌិតផលិតផលនិងសេវាកម្មការអភិវឌ្ឍអាជីវកម្មថ្មីនិងមតិគួរឱ្យទុកចិត្តរបស់អ្នកវិភាគសមធម៌និងវាយតម្លៃឥណទាន។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ទស្សនាវដ្តីអន្តរជាតិបាននិយាយថា“ ការជ្រើសរើសទាំងអស់ត្រូវបានធ្វើឡើងដោយអ្នកកែសំរួលសារពត៌មានហិរញ្ញវត្ថុបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយនាយកប្រតិបត្តិហិរញ្ញវត្ថុទូទាំងពិភពលោក” ។

គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ទ្រព្យសកម្ម​របស់​ធនាគារ​ ABA​ មាន​ចំនួន​ ៤​,១​​ប៊ី​លាន​​ដុល្លារ​។​ ធនាគារ​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ជាង​ ៦៥០.០០០​​នាក់​ តាម​រយៈ​បណ្តាញ​សាខា​ចំនួន​ ៧០​សាខា​ កន្លែង​ស្វ័​យ​សេវា​ធនាគារ​ជាង​ ៥៥០​​កន្លែង​ និង​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​និង​ធនាគារ​តាម​ទូរស័ព្ទ​​ជា​ច្រើន​ទៀត​។

បច្ចុប្បន្ន​ធនាគារ ABA សាខាចំនួន 79​ កន្លែង ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 280+,​ ម៉ាស៊ីន​ ATM​ ជាង​ 470+​ ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ ធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​។​​

តើ CEO ធនគារ​ ABA ជា​នរណា?

លោក Askhat Azhikhanov បុរស​ដើម​កំណើត​ កាហ្សាក់ស្ថាន (Kazakhstan) ជា​នាយកប្រតិបត្តិ​របស់ធនាគារ ABA។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA

នេះជា​បទពិសោធន៍​ការងាររបស់​លោកAskhat Azhikhanov

១​. បញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យក្នុងរដ្ឋ Kazakh ដែលជាទឹកដីស្ថិតនៅចំពាក់កណ្ដាលប្រទេសអាស៊ី និងជាអតីតសាធារណរដ្ឋសូវៀត ដោយមានព្រំប្រទល់ខាងកើតជាខ្លួនជាមួយចិន និងរុស្សី។

២. បញ្ចប់ថ្នាក់បណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ អន្តរជាតិនឹងទទួលបានសញ្ញាបត្រពីសាលាCass Business School នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស

៣. បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងសញ្ញាបត្រពី Kazakh State Academy of Management

៤. បរិញ្ញាបត្រផ្នែកស្រាវជ្រាវប្រេងនិងឧស្ម័ន ដោយទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ Kazakh State Technical University។

​បទពិសោធន៍ការងារ​របស់​លោក Askhat Azhikhanov៖ 

១. នៅក្នុងឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ ធ្វើការនៅនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកាហ្សាក់ស្ថាន។

២. នៅឆ្នាំ ២០០១ – ២០០៥ បានកាន់កាប់មុខតំណែងគ្រប់គ្រងនៅធនាគារ (Kazakhstan) ។

៣. ឆ្នាំ ២០០៧ ដល់ ២០០៨ ធ្វើការនៅក្រុមហ៊ុន Credit Suisse Kazakhstan ក្នុងនាមជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុ ។

៤. ក្នុងឆ្នាំ ២០០៩ បានធ្វើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Zhetisu Asset Management និងជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir Bank ។

៥. ចូលបម្រើការក្នុងធនាគារ ABA នៅខែកញ្ញាឆ្នាំ ២០០៩ មកទល់នឹងបច្ចុប្បន្ន។