ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ទាន់ចេញបទបញ្ជាជាថ្មីទៀត ហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត។

ថ្លែងសារនាសៀលថ្ងៃទី១៦ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសនយ៍ថា «ខ្ញុំបញ្ជារដាច់ណាត់។ អត់មានធូរលុងទេ។ អ្នកណានៅផ្ទះណា គឺនៅផ្ទះរៀងៗខ្លួន។ អ្នកតូច និងអ្នកធំ គឺដូចគ្នា។ បើមិនដូច្នោះទេ ខ្ញុំអាចនឹងបិទបន្តទៀតក្នុងលក្ខខណ្ឌចាំបាច់។ អ្នកទៅលេងស្រុកអត់មានត្រលប់មកវិញទេ គឺនៅស្រុករហូតដល់ភ្នំពេញបើកឡើងវិញ។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា ការបិទក្រុងវាខាតបង់ធំណាស់ហើយចំពោះសេដ្ឋកិច្ច។ បើនៅមានប្រសិទ្ធភាពទាប ខ្ញុំនឹងបិទបន្តដូចប្រទេសផ្សេងៗក្នុងលោកដែរ។ ហើយត្រូវធានាថាគ្មានការផឹកស៊ីតាមផ្ទះ។ ខ្ញុំលើកទឹកចិត្តដល់ការចាប់ខ្លួនបញ្ជូនទៅតុលាការចំពោះអ្នកល្មើសច្បាប់បិទខ្ទប់៕