ទឹកដី ប៉ោយប៉ែតមួយរយៈចុងក្រោយនេះ ទីផ្សារអចលនទ្រព្យមានសន្ទុះខ្លាំងគួរឲ្យកត់សំគាល់។ ដីនៅលើទឹកដីជាប់ព្រំប្រទល់ប្រទេសថៃនេះកំពុងតែត្រូវបានអ្នកវិនិយោគនៅក្រៅប្រទេសចាប់អារម្មណ៍ជាច្រើន ជាក់ស្ដែងគ្រាន់តែគម្រោងទីក្រុងរណប ឆាយណាប៉ោយប៉ែតស៊ីធីឡាយស៊ីតធី មានក្រុមហ៊ុនមិនក្រោម៣០ទេ កំពុងតែចង់វិនិយោគជាមួយ។ នេះបើតាមការលើកឡើងរបស់ ផេក ឧកញ៉ា ឡេង ណាវ៉ាត្រា។

តាមរយៈផេកលោកឧកញ៉ាល្បីឈ្មោះខាងលើបានបង្ហាញថា គម្រោងទីក្រុងរណបឆាយណាប៉ោយប៉ែតស៊ីតធីឡាយស៊ីតធី បន្ទាប់ពីខ្ញុំធ្វើបទបង្ហាញ និងសិក្សាដោយផ្ទាល់ការចាប់ឱកាស និងស្វែងយល់ ពីសក្ដានុពលអស់រយៈពេលជាច្រើនសប្ដាហ៍។
ដោយគិតមកដល់ពេលនេះ លោកឧកញ៉ាថា ក្រុមហ៊ុនមួយចំនួន ក្នុងចំណោមក្រុមហ៊ុនទាំងនោះកំពុងតែសិក្សាផ្លូវច្បាប់។ ដើម្បីឈានទៅដល់ការចុះកិច្ចសន្យាធ្វើការអភិវឌ្ឍន៍ ថែមទាំងសន្យាទាញដៃគូបន្ថែម ចូលរួមវិនិយោគជាមួយគ្នា។





