បន្ទាន់ម្ចាស់អាជីវកម្មត្រូវត្រៀមបញ្ជីឈ្មោះបុគ្គលិកដើម្បីស្នើសុំសិទ្ធិធ្វើដំណើរអំឡុងពេលបិទទ្ទប់

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យទី១៨មេសានេះ បានចេញសេចក្តីណែនាំបន្ថែមទៀត ដល់ម្ចាស់រោងចក្រ សហគ្រាសដែលផ្តល់ការអនុគ្រោះឱ្យដំណើរការអាជីវកម្ម ត្រូវបញ្ជូនឈ្មោះបុគ្គលិកសុំលិខិតបញ្ជាក់ពីអាជ្ញាធរសាលារាជធានី និងសាលាខណ្ឌទាំង១៤ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បុគ្គលិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram https://t.me/oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ដើម្បីសម្រួលការធ្វើដំណើររបស់បុគ្គលិក កម្មករ និយោជិត រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដូចខាងក្រោម៖

១ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនីនៃទីតាំងអាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួន មកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ០២ភាគរយ នៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះបុគ្គលិកនិងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ធានាអះអាងចំនួន ០២ភាគរយ នៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។

២ ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូល តែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេស ក្នុងមូលដ្ឋានខណ្ឌដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិតបញ្ជាក់អំពីការធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក កម្មករ-កម្មការិនី។

ត្រឹមរយៈពេល​២៤​ម៉ោង ប៉ុណ្ណោះរាជធានី​ភ្នំពេញ​បាន​ប្រកាស​រក​​ឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន៤៩២នាក់។ នេះបើយោងតាម​សេចក្តីជូនព័ត៌មា​នរបស់ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ។នៅទូទាំង​ប្រទេសកម្ពុជា​បាន​​រក​​​ឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន ៦១៨​នាក់ ខណៈអ្នក​ជាសះស្បើយ​មាន​ចំនួន​៦០​នាក់ គិត​ត្រឹម​ថ្ងៃនេះ។ អ្នក​ឆ្លងសរុបបាន​​កើ​ន​ឡើង​ដល់ ៦៣៨៩ នាក់ អ្នក​ជាសះស្បើយមាន​ចំនួន ២៤៧៦នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ៤៣នាក់​។ ​

សូមចុចអាន