ដោយសារស្ថានភាពជំងឺកូវីដ១៩នៅរាជធានីភ្នំពេញចេះតែបន្តកើនឡើងជាបន្តបន្ទាប់ អគារដឺព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មីសែនសុខ ត្រូវបានក្រសួងសុខាភិបាលបានយកធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

អគារទាំងពីរទីតាំងនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបានជិត២ពាន់គ្រែ ក្នុងនោះអគារដឺព្រេមៀ សេនធ័រ សែនសុខអាចដាក់បានជាង១ពាន់គ្រែ និងអគារវិមានពិភពថ្មីសែនសុខ អាចដាក់បានពី ៦០០ទៅ៧០០គ្រែ។ នៅដើមសប្តាហ៍ក្រោយនេះនឹងអាចដំណើរការសម្រាប់ដាក់អ្នកជំងឺបានហើយ។

គិតត្រឹមរយៈពេល២៤ម៉ោង ប៉ុណ្ណោះរាជធានីភ្នំពេញបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៩២នាក់។ នៅទូទាំងប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦១៨នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៦០នាក់ គិតត្រឹមថ្ងៃនេះ៕


សូមចុចអាន