បន្ទាប់ពីមានអាជីវករ និងសន្តិសុខផ្សារមួយចំនួនបានឆ្លងជំងឺកូវីដ១៩ អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការផ្សារបឹងត្របែក ផ្លាហ្សា ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១នេះ។
សូមចុច Subscribe Telegram https://t.me/oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
រដ្ឋបាលខណ្ឌចំការមន ក៏សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក បម្រើការងារ កម្មករក្នុងផ្សារ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារចាប់ពីថ្ងៃទី ០៣ ខែមេសា ត្រូវរួសរាន់ទៅយកសំណាក ជាបន្ទាន់ នៅវិទ្យាល័យបឹងត្របែក ព្រមទាំងអនុវត្តវិធានការចត្តាឡីស័ក។
គិតត្រឹមរយៈពេល២៤ម៉ោង ប៉ុណ្ណោះរាជធានីភ្នំពេញបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៩២នាក់។ នៅទូទាំងប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦១៨នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៦០នាក់ គិតត្រឹមថ្ងៃទី១៨ ខែមេសានេះ៕
សូមចុចអាន