សមត្ថកិច្ចខណ្ឌបឹងកេងកង បានចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវករម្នាក់ដែលលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីប្រកាសបិទទ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ផ្ទុះក្នុងសហគមន៍ ២០កុម្ភៈ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ អាជីវករឈ្មោះ ស្រេង សុខា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្រោយពេលពិនិត្យឃើញថា អាជីវកររូបនេះ បានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា។
ក្នុងកិច្ចសន្យានេះបានបញ្ជាក់ថា ប្រសិនបើស្ត្រីអាជីវកររូបនេះ នៅតែបន្តលក់ក្នុងតម្លៃខ្ពស់បែបនេះទៀត អាជ្ញាធរនឹងបញ្ឈប់លែងឲ្យប្រកបអាជីវកម្មតែម្ដង។


សូមជម្រាបជូនថា អាជ្ញាធរបានសម្រេចបិទផ្សារចំនួនពីរទៀតគឺផ្សារធំទួលសង្កែ (សាំហាន់) នៅខណ្ឌឫស្សីកែវ និងផ្សារបឹងត្របែកផ្លាហ្សា នៅខណ្ឌចំការមន ក្រោយរកឃើញប្រជាពលរដ្ឋ អាជីវករ និងសន្តិសុខបានឆ្លងកូវីដ ១៩។
ការប្រកាសបិទផ្សារទាំងពីរនេះ ខណៈការរាលដាលជំងឺកូវីដ បានបន្តកើនឡើងយ៉ាងឆាប់រហ័សគួរឲ្យបារម្ភ នៅតាមទីតាំងមានការប្រមូលផ្តុំ ដែលត្រូវមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕
សូមចុចអានអត្ថបទខាងក្រោម៖