ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការពីប្រែក្លាយខ្លួនពី ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ទៅជាធនាគារពាណិជ្ជ គឺធនាគារវីង (ខេមបូឌា) ម.ក បន្ទាប់ពីទទួលបានការផ្តល់អាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា។
ការទទួលបានអាជ្ញាបណ្ណនេះ Wing ត្រូវបានបន្ថែមមុខងារការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា ដូចជាសេវាកម្មប្រាក់កម្ចី និងបើកគណនីទទួលប្រាក់ (សន្សំ) បន្ថែមពីលើសេវាកម្មដទៃទៀតដែល Wing បានបំពេញសេវាស្រាប់នៅពេលបច្ចុប្បន្ននេះ។
ក្រុមហ៊ុន វីង បានចាប់ផ្តើមដំណើរការអស់រយៈពេល១៣ឆ្នាំកន្លងមកហើយ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៩ មក។ បន្ទាប់ពីរយៈពេល ១៣ ឆ្នាំនៃការឈានមុខគេក្នុងទីផ្សារសេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តនៅកម្ពុជា និងបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារវីង (ខេមបូឌា) ម.ក៕