ពលរដ្ឋមួយចំនួនមានការរអ៊ូរទាំពិបាកធ្វើដំណើរទៅប្រកបការងារ ឬមុខរបរ ចំពោះអាជីវកម្ម ឬសេវាកម្ម ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទទ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
គេហទំព័រឧកញ៉ាញូស៍សូមបង្ហាញឯកសារ ៣សន្លឹកនេះជូនដល់សមត្ថកិច្ចនឹងអនុញ្ញាតឱ្យធ្វេីដំណេីរទៅប្រកបការងារ ឬមុខរបរ ចំពោះអាជីវកម្ម ឬសេវាកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណេីរការ ដោយប្រេីប្រាស់ឯកសារចំនួន ០៣ ដូចខាងក្រោម៖
១. លិខិតអនុញ្ញាតការធ្វេីដំណេីរចេញដោយ គ.ប.ខ
២. លិខិតបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណេីត ឬសៀវភៅគ្រួសារជាដេីម)
៣. លិខិតបញ្ជាក់ការងារចេញដោយក្រុមហ៊ុន ឬពីអាជ្ញាធរ។ +ចំពោះ អ្នកប្រកបអាជីវកម្ម ឬសេវាកម្មដឹកជញ្ជូនទាក់ទងនឹងម្ហូបអាហារ,គ្រឿងឧបភោគបរិភោគ, សេវាប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេវាអាទិភាព អាចធ្វេីដំណេីរ ដោយប្រាស់ឯកសារទី២ និងទី៣ មួយរយៈខ្លីសិន។
សូមម្ចាស់អាជីវកម្ម ឬសេវាកម្ម ខាងលេី រូតរះទៅស្នេីសុំលិខិតអនុញ្ញាត ធ្វេីដំណេីរពី គ.ប.ខ (សាលារាជធានីភ្នំពេញ) ដែលអាជ្ញាធរនឹងធ្វើការកំណត់អំពីទីតាំង និងលក្ខខណ្ឌក្នុងការស្នើសុំ៕
សូមចុចអានអត្ថបទខាងក្រោម៖