អ្នកស្រី ម៉ីសន សុធារី ជាអ្នកនិពន្ធជើងចាស់មួយរូបដែលបានខាបយកដួងចិត្តមិត្តអ្នកអានគ្រប់ស្រទាប់ ជាពិសេសជានិមិត្តរូបរបស់យុវវ័យដែលនិយមអានសៀវភៅនាពេលបច្ចុប្បន្ននេះ ទាំងរឿងមនោសញ្ចេតនា អាគមអូមអាមនិងស៊ើបអង្កេតអស់ពេលជាច្រើនឆ្នាំមកហើយ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន អ្នកនិពន្ធរូបនេះបានដាក់ជាសំណួរចំនួន ៧ នៅលើផេក ម៉ីសន សុធារីនិពន្ធ ដែលបណ្ដាអ្នកគាំទ្រការអានសៀវភៅបានចោតសួរទៅកាន់គាត់។
សំណួរគ្នាយើងសួរខ្ញុំ៖
១ តើហេតុអ្វីមនុស្សខ្លះឈឺចាប់ទាំងរកមិនឃើញមូលហេតុច្បាស់សម្រាប់ដោះស្រាយ?
២ តើកូវីដជាបញ្ហាប្រឈមធំបំផុតនាពេលបច្ចុប្បន្ននេះឬអ្វីផ្សេង?
៣ ហេតុអ្វីអ្នកស្រុកខ្មែរនិយមរិះគន់គ្នា?
៤ ហេតុអ្វីមនុស្សមានទេពកោសល្យមានគេ Like តិចជាងមនុស្សតែស្ករលើបណ្ដាញសង្គម?
៥ ធ្វើយ៉ាងណាសរសេររឿងបានកម្រិតដូចបង?
៦ ដូចម្ដេចបានជាឃ្លីបមួយបងនិយាយថា ជោគជ័យខ្លះមិនធ្វើឲ្យសប្បាយចិត្ត?
៧ ឆ្លើយតបបែបណាចំពោះមនុស្សដែលឲ្យតម្លៃយើងទាប?
ខ្ញុំនឹងឆ្លៀតធ្វើវីដេអូឆ្លើយ សូមរើសយកបីក្នុងចំណោមនេះ!
ក្រោយពេលស្រង់មតិរួមដែលបានជ្រើសរើសច្រើនជាងគេរួចមក អ្នកនិពន្ធក៏សម្រេចចិត្តចេញជាឃ្លីបវីដេអូមួយទាក់ទងនឹងរឿងដែលថា ” ហេតុអ្វីអ្នកស្រុកខ្មែរនិយមរិះគន់គ្នា ? ”
ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!