សហព័ន្ធស្រូវ អង្ករកម្ពុជា(CRF) បាននឹងកំពុងស្នើដល់អាជ្ញាធររាជធានីភ្នំពេញដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន អង្ករដើម្បីផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានតម្រូវការខ្ពស់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅដែលត្រូវបានបិទខ្ទប់ ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា(CRF) បានថ្លែងថា ជាមួយការចូលរួមចំណែកពីសមាជិករបស់ខ្លួន សមាគមបានត្រៀមអង្ករប្រមាណ ៤ ម៉ឺនតោនដែលនឹងត្រូវលក់ក្នុងតម្លៃអប្បហា (បញ្ចុះថ្លៃ) ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់តាមមូលដ្ឋានបិទខ្ទប់។ ប៉ុន្តែលោកបានលើកឡើងថា សមាគមកំពុងប្រឈមនូវបញ្ហាដឹកជញ្ជូនអង្ករឆ្លងកាត់តំបន់បិទខ្ទប់នោះមានការលំបាកដោយសារតែអាជ្ញាធរគាត់រៀបចំមិនទាន់បានស្រួល។
បើលោកឧកញ៉ា សុង សារ៉ន សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់សំណើដល់សាលារាជធានីភ្នំពេញជួយសម្រួលក្នុងការដឹកជញ្ជូនអង្ករទៅកាន់តំបន់ចែកចាយដែលត្រូវការ។ ខ្ញុំយល់ឃើញថាប្រសិនបើអាជ្ញាធរគាត់ជួយសម្រួលដល់ការដឹកជញ្ជូនរបស់យើងនោះគឺពិតជាជួយបានច្រើនណាស់ ដោយសារតែសមាជិករបស់យើងគឺមានដេប៉ូចែកចាយអង្ករនៅគ្រប់តំបន់ អីចឹងបានជាយើងកំពុងធ្វើការសហការជាមួយសាលាក្រុងតំបន់អនុញ្ញាតឲ្យយើងអាចចែកចាយអង្ករដល់បងប្អូនដែលត្រូវការ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានប៉ាន់ប្រមាណថា តម្រូវការអង្ករសម្រាប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅគឺក្នុងរង្វង់ ៤ ម៉ឺនតោនសម្រាប់រយៈពេល ១ ខែ។ ប្រសិនបើមានតម្រូវការខ្ពស់ សមាជិករបស់លោកនៅមានស្រូវជាច្រើនទៀតនៅតាមខេត្តដែលមានសម្ថត្តភាពស្តុកក្នុងឃ្លាំងសព្វថ្ងៃនេះជាង ៣០ ម៉ឺនតោន ហើយយើងនឹងធ្វើការកិនបន្ថែមប្រសិនបើមានតម្រូវការក្នុងអំឡុងពេលបិទខ្ទប់នេះ។
សូមចុចអានអត្ថបទខាងក្រោម៖
ប្រភព៖ ភ្នំពេញបុស្តិ៍