យ៉ាងហោចណាស់ មានអាជីវករ លក់ដូរបន្លែផ្លែឈើ និងត្រីសាច់ប្រមាណ៣៩៨នាក់លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ខណៈដែល ក្រុមគ្រូពេទ្យរកឃើញ អ្នកឡើងកំដៅ លើសពី៣៧អង្សាសេ ចំនួន១១នាក់ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា “ការធ្វើតេស្តន៍ នេះប្រើប្រាស់ឧបករណ៍យកសំណាក Rappid Test លទ្ធផល វិជ្ជមាន ឬអវិជ្ជមាន នឹងបង្ហាញភ្លាមៗក្នុងអំឡុង១០-១៥នាទី ក្រោយពីធ្វើតេស្ត ហើយសម្រាប់អ្នកដែលមានលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងផ្តល់ជូនលិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង។”
ដោយឡែកចំពោះ អាជីវករដែលបានយកសំណាករួច ហើយទទួលលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះបន្តទៀត។
គិតរហូតមកទល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនត្រឹមតែបានវាយលុកខេត្តកណ្តាលប៉ុណ្ណោះទេ តែវាក៏បានរីករាលដាលទៅដល់បណ្ដារាជធានីខេត្តផ្សេងទៀតដែរ។ ត្រឹមព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៧០១៣ នាក់ និងមានអ្នកស្លាប់ ៤៥ នាក់៕