ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែមេសានេះ បានជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងបានចាត់តាំងមន្ត្រីតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យប្រចាំការក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញទៅបរទេសជាប្រក្រតី។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សូមអ្នកពាក់ព័ន្ធខាងលើមកបន្តដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តកម្ម «co.moc.gov.kh»។
អាស្រ័យហេតុនេះ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ មេត្តាជ្រាបតាមការគួរ៕
សូមចុចអានអត្ថបទខាងក្រោម៖