ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងលើកទឹកចិត្តដល់សាធារណជនឱ្យមកប្រើប្រាស់សេវាអេឡិចត្រូនិកទូទាត់ប្រាក់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២១នេះបានឱ្យដឹងថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករា លដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ធនាគារជាតិនៃកម្ពុជា នឹងបន្ដអនុវត្តន៍វិធានការ ការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ដោយសារការប្រើប្រាស់ក្រដា សប្រាក់ តាមរយៈការសម្លាប់មេរោគនៅលើក្រដាក់ប្រាក់រៀល ដែលចូលមកធនាគារជាតិនៃកម្ពុជា ហើ យបញ្ជេញក្រដាសប្រាក់ ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ។

សេចក្តីជូនដំណឹងខាងលើ បញ្ជាក់ថា ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិកដូចជា សេវាធនាគារតាមកម្មវិធីទូរសស័ព្ទចល័ត ក៏ដូចជាកម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់បែបទំនើប និងផ្ដល់សុវត្ថិភាពខ្ពស់ ងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា សូមបន្ដលើកទឹកចិត្តក្នុងការកាត់បន្ថយ ការប្រើប្រាស់ក្រដាសប្រាក់ ក៏ដូចជាការប្រើប្រាស់/ចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងការទូទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើបាន។
ធនាគារជាតិនៃកម្ពុជាសង្ឃឹមថា សាធារណជនទាំងអស់ នឹងចូលរួមសហការកាត់បន្ថយហានិភ័យទាំងអស់គ្នា ជាពិសេសតាមរយៈការប្រើប្រាស់មធ្យោបាយទូទាត់អេឡិចត្រូនិកទំនើបៗ និងសម្បូរបែប ដែលមាននាពេលបច្ចុប្បន្ន និងសូមអនុវត្តវិធានការ៣កុំ ៣ការពារ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕