រដ្ឋបាលខណ្ឌទួលគោក សម្រេចបិទផ្សារដេប៉ូ ជាបណ្ដោះអាសន្ន បន្ទាប់ពីមានអាជីវករ និងប្រជាពលរដ្ឋមួយចំនួនឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សេចក្ដីប្រកាសបានឲ្យដឹងថា រដ្ឋបាលខណ្ឌទួលគោកសូមផ្អាកដំណើរការបណ្ដោះអាសន្ននូវមូលដ្ឋាន ផ្សារដេប៉ូ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទីថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឩសភា ឆ្នាំ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ដល់បងប្អូនអាជីវករ អតិថិជន និងប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើនេះ។
ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌទួលគោក សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងទីតាំងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានចេញចូលចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី១៤ ខែមាសា ឆ្នាំ២០២១ បើមានអាការៈ ឬមានការសង្ស័យថាឆ្លងជំងឺកូវីដ១៩ សូមមកយកសំណាកតេស្ដរកមេរោគកូវីដ១៩ ជាបន្ទាន់ នៅបរិវេនផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងអនុវត្តវិធានការចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕