នាថ្មីៗនេះមានក្រុមជនខិលខូចបានខិតខំផ្សព្វផ្សាយព័ត៌មានថា អ្នកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណៈភាពហើយ ដោយមានដាក់រូបថតលោកឧកញ៉ាហើយចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុគព្រោងព្រាត បង្កឲ្យមានការផ្អើលជាខ្លាំង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ឯកឧត្តម ដួង តារា ជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានិងរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញមកបំភ្លើពាក់ព័ន្ធករណីព័ត៌មានដែលថា អ្នកឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី ដ៏លេចធ្លោជាងគេនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន LYP Group បានទទទួលមរណភាព ដែលក្រុមជនខិលខូចទាំងនេះ ផ្សព្វផ្សាយព័ត៌មានភូតកុហក មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម។

ឯកឧត្តម ដួង តារា មានប្រសាសន៍ថា៖ “ខ្ញុំទើបបាននិយាយដោយផ្ទាល់ជាមួយលោកឧកញ៉ាមុននេះបន្តិច គឺគាត់មានសុខភាពល្អធម្មតាទេ មិនដូចក្រុមជនខិលខូចទាំងនោះប្រឌិតភូតទេ។ ក្រុមជនខិលខូចទាំងនេះ ការងាររបស់ពួកគេគឺផ្សព្វផ្សាយព័ត៌មានភូតកុហក មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម។”

ជាមួយគ្នានោះ ដើម្បីឈានទៅបិទ ACCOUNT Facebook ពួកនេះ ឯកឧត្តម សូមអំពាវនាវឲ្យបងប្អូននាំគ្នា Report Accounts មិនល្អទាំងនោះទៅ Facebook ថាពួកនេះផ្សព្វផ្សាយព័ត៌មានមិនពិត (Fake News) ។ សូម Copy link និង Screen shot Page/Profile និងអត្ថបទដែលពួកនេះសរសេរព្រមទាំងរូបភាព ផ្ញើទៅកាន់ (submit) ទៅ Facebook ដើម្បីអោយគេបិទចោលតែម្តងទៅជាការស្រេច។
ឯកឧត្តមបានបញ្ជាក់ថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
សូមចុចអានអត្ថបទខាងក្រោម៖