ស្រ្តីជាអាជីវករម្នាក់ប្រែពីការភ័យខ្លាចស្មានតែសមត្ថកិច្ចចាប់ឃាត់ខ្លួន មួយរំពិចបែជាមានការត្រេកអរមិនដឹនស្មានដល់ និងថ្លែងអំណរគុណដល់លោក ស ថេត ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានជួយម៉ៅយកបន្លែរបស់គាត់ទាំងអស់តែម្តង កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ក្នុងពេលចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅតាមគ្រប់បណ្តាលគោលដៅអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានជួបនឹងស្រ្តីជាអាជីវករម្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ដឹកបន្លែទៅលក់នៅផ្សារព្រែកព្នៅ បន្ទាប់ពីធ្វេីការសាកសួរ ដោយក្តីអាណិតលោកក៏បានទិញយកបន្លែពីអាជីវករនោះទាំងអស់ក្នុងតម្លៃ ៦០មុឺនរៀល ដែលតម្លៃដេីមគាត់ទិញមកត្រឹមតែ ៣០មុឺនប៉ុណ្ណោះ។

ជាមួយគ្នានោះបន្ទាប់ពីទិញបន្លែរួច លោក ស ថេត បានឲ្យឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ ហេីយបានណែនាំដល់គាត់បេីមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩៕



សូមចុចអានអត្ថបទខាងក្រោម៖