បន្ទាប់ពីមានការផ្សព្វផ្សាយនិងការលើកឡើងអំពីការកើនឡើងនៃតម្លៃត្រីលក់នៅតាម ទីផ្សារនានាជាពិសេសនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់គឺរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃ ខេត្តកណ្តាលនោះ សមាគមវារីវប្បកម្មកម្ពុជាបានអះអាថា តម្លៃត្រីដែលលក់ចេញពីស្រះ គឺនៅរក្សាដដែល មិនមានការតម្លើងថ្លៃនោះឡើយ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

សមាគមមួយនេះបានចាត់ទុកការលើកឡើងទាំងនោះថា មានចេតនា មិនល្អ បំពុលសង្គម និយាយខុសពីការពិតដោយពុំបានប្រមូលទិន្នន័យពាក់ព័ន្ធ។
សមាគមវារីកម្មកម្ពុជាបានបញ្ជាក់តម្លៃត្រីទាំង៤ប្រភេទដែលលក់ចេញពីស្រះនោះគឺ៖
-ត្រីប្រា មានតម្លៃចាប់ពី៤០០០រៀល ទៅ៤២០០រៀលក្នុង១គីឡូក្រាម
-ត្រីពោមានតម្លៃចាប់ពី ៥៨០០រៀលទៅ៦០០០រៀល
-ត្រីអណ្តែង មានតម្លៃចាប់ពី ៣៨០០រៀលដល់៤៥០០រៀល
-ត្រីឆ្តោ មានតម្លៃចាប់ពី៩២០០រៀលដល់១០២០០រៀល។
ព័ត៌មានពិស្តារខាងក្រោម៖


សូមចុចអានអត្ថបទខាងក្រោម៖