ក្រោយមានការសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯឧត្ដម ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក ឧកញ៉ា ស្រី ចាន់ថន បានដឹកនាំក្រុមការងារ ដោយប្រើពេលត្រឹមតែ ២ថ្ងៃ ក្នុងការរៀបចំ «ផ្សារណាត់ជ្រោយចង្វារ» សម្រាប់លក់គ្រឿងឧបភោគបរិភោគ បន្លៃ ត្រី សាច់ គ្រប់ប្រភេទជូនបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វារ។



អតិថិជនទាំងអស់ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ទាំងអស់ អាចបញ្ជាទិញទំនិញ ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រប់ប្រភេទពី ផ្សារណាត់ជ្រោយចង្វារ របស់លោក ឧកញ៉ា ស្រី ចាន់ថន ដោយគ្រាន់តែទូរស័ព្ទទៅកាន់លេខទាំង ៤ខ្សែ គឺ 010 656 705 / 010 656 245/ 011 61 94 63/ 061 845 423។



«ផ្សារណាត់ជ្រោយចង្វារ» ត្រូវបានផ្ដួចផ្ដើមគំនិតដោយ ឯកឧត្តម ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ រួមសហការដោយក្រុមហ៊ុន OCIC, ក្រុមហ៊ុន JET’S GROUP របស់លោក ឧកញ៉ា ស្រី ចាន់ថន និងក្រុមហ៊ុន TADA DELIVERY ចាប់ផ្តើមបើកដំណើរការជាផ្លូវការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះហើយ។ «ផ្សារណាត់ជ្រោយចង្វារ» នេះមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕






ចុចអានអត្ថបទ៖ លោក ឧកញ៉ា ស្រី ចាន់ថន រៀបចំផ្សារចល័តសុវត្ថិភាពលក់បន្លែត្រីសាច់ជូនប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វារ