បងប្អូនដែលរស់នៅតំបន់ក្រហមមួយចំនួន ដែលជួបការខ្វះខាតខាតនៃខណ្ឌចំនួន ៣ គឺខណ្ឌពោធិ៍សែនជ័យ,ខណ្ឌមានជ័យ និងខណ្ឌទួលគោក នឹងត្រូវទទួលបានអំណោយ ពីលោកជំទាវឧកញ៉ា នឹម វណ្ណៈ និងស្វាមី ជាបុត្រីរបស់ជំទាវ ហ៊ុន ស៊ីណាត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានថ្លែងឲ្យដឹងថា ការផ្តល់អំណោយជួយដល់បងប្អូនដែលខ្វះខាតនេះ គឺជាការចូលរួមចំណែកបន្ថែមបន្តិចបន្តួចជាមួយរាជរដ្ឋាភិបាល ក្នុងភូមិសាស្ត្រនៃផ្នែកមួយចំនួននៃខណ្ឌទាំង៣ក្នុងរាជធានីភ្នំពេញ ដើម្បីជួយដល់បងប្អូនដែលកំពុងជួបការខ្វះខាត និងត្រូវការជំនួយជាបន្ទាន់នៅតំបន់ក្រហមនោះ ។

បើតាមលោកជំទាវ ក្នុងគ្រាដ៏លំបាកនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំខ្លាំងណាស់ដោយមិនខ្លាចការនឿយហត់ ដើម្បីជួយបងប្អូនប្រជាជនខ្មែរ ដោយធ្វើយ៉ាងណាឲ្យប្រជាជនបានសុខសប្បាយជៀសផុតពីជំងឺដ៏កាចសាហាវនេះ។ ដូច្នេះសូមប្រជាពលរដ្ឋត្រូវតែស្តាប់តាមអនុសាសន៍សម្តេចតេជោ និងថ្នាក់ដឹកនាំដើម្បីទប់ស្កាត់បង្ការការពារជំងឺកូវីដ-១៩ទាំងអស់គ្នា៕