លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឲ្យមន្ត្រីជំនាញស្រាវជ្រាវនូវមុខសញ្ញាដែលបន្លំជាជំនួយការតេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានបុរសម្នាក់ ឈ្មោះ ភាព បានក្លែងបន្លំថាជាជំនួយការរបស់ លោក ហ៊ុន ម៉ាណែត ហើយខលទាក់ទងសុំលុយ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយប្រើប្រាស់លេខទូរសព្ទ 067 349 466។
តាមរយៈសារជាសំឡេង លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា៖ នៅថ្ងៃនេះ មានករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ដឹកនាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថា ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។
លោកបានរបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយបញ្ជូនព័ត៌មានបន្ត ទៅមេបញ្ជាការកងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬនរណាទាំងអស់ បើសិនជាមានអ្នកណាទាក់ទងទៅ គឺមិនមាននោះទេ។ មិនមែនជាជំនួយការរបស់ខ្ញុំទេ។ ខ្ញុំបានឲ្យជំនាញរបស់ប៉ូលិស កំពុងស្រាវជ្រាវនូវមុខសញ្ញានេះហើយ៕
សូមចុចអានអត្ថបទខាងក្រោម៖