ជំនួប​កំពូល​អាស៊ាន​ស្តីពី​បញ្ហាភូមា អវត្តមានមេដឹកនាំនៃប្រទេស​សមាគម​អាស៊ានចំនួន៣

សង្គម​ និង​សេដ្ឋកិច្ច

កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ និងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្នុងទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានប្រទេសសមាជិកអាស៊ានទាំង ១០ចូលរួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពទូរទស្សន៍ជាតិកម្ពុជា

ដោយឡែកកិច្ចប្រជុំនៅថ្ងៃនេះ ឃើញប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ខណៈមេដឹកនាំនៃប្រទេសចំនួន ៣មិនបានចូលរួមគឺ ប្រធានាធិបតីហ្វីលីពីន លោក ឌុយទែរតឺ នាយករដ្ឋមន្រ្តី ឡាវ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។ កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការនេះ ផ្តួចផ្តើមគំនិតដោយរបស់លោក យូកូ វីដូដូ ប្រធានាធិបតី ឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃ​ប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។

រូបភាព ទូរទស្សន៍ជាតិកម្ពុជា

ប្រ​ទេស​មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមសម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ដោយមេដឹកនាំ​យោធាភូមា ​លោកឧត្តមសេនីយ៍ ​មីន អ៊ុងឡាំង​។ វាក៏ជាលើកទីមួយដែរ សម្រាប់លោក មីន អ៊ុងឡាំង ដែលត្រូវចេញក្រៅប្រទេស តំណាងឲ្យ​របបសិក បន្ទាប់ពីបានធ្វើរដ្ឋប្រហារ នៅថ្ងៃទី​១កុម្ភៈ។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា ក៏នឹងធ្វើដំណើរទៅក្រុងចាការតាដែរ ដើម្បី​តាមដានការប្រជុំអាស៊ាន។

រូបភាព អ៊ិនធើណេត

សូមបញ្ជាក់ថា កិច្ចប្រជុំនឹងលើកយករបៀបវារ:សំខាន់ៗចំនួន៣ រួម​មានទី១ ការកសាងសហគមន៍អាស៊ាន ទី​២​ ទំនាក់​ទំនង​ខាងក្រៅ និងទី៣ ការផ្លាស់ប្តូរយោបល់​លើ​បញ្ហាតំបន់ និងអន្តរជាតិ៕

សូមចុចអានអត្ថបទខាងក្រោម៖