ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១០នាក់ ខណៈរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥១១នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ៦២នាក់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការប្រកាសរកឃើញថ្មី ៥១១នាក់នោះនៅរាជធានីភ្នំពេញ ៣១៨ ព្រះសីហនុ ១២៦ កណ្ដាល ៤៤ កំពង់ចាម ៥ បន្ទាយមានជ័យ ៥ កំពង់ឆ្នាំង ៤ កំពង់ធំ ២ ស្វាយរៀង ២ ត្បូងឃ្មុំ ២ និងតាកែវ ២។
ដោយឡែកករណីស្លាប់ជនជាតិខ្មែរចំនួន ១០នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនោះរួមមាន៖ ស្រ្តីអាយុ ៦៣ឆ្នាំ អាយុ ៦៧ឆ្នាំ អាយុ ៧១ឆ្នាំ អាយុ ៣២ឆ្នាំ និងបុរស អាយុ ៧៧ឆ្នាំ អាយុ ៣៤ឆ្នាំ អាយុ ៦៤ឆ្នាំ អាយុ ២៤ឆ្នាំ អាយុ ៤២ឆ្នាំ អាយុ ៥៧ឆ្នាំ។
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានអ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ៩៣៥៩ នាក់ អ្នកជាសះស្បើយ ៣២១០ នាក់ អ្នកកំពុងព្យាបាល ៦០៧២ នាក់ និងអ្នកស្លាប់ចំនួន ៧១ នាក់ ដែល ១០នាក់ទើបទទួលមរណភាពនៅថ្ងៃនេះ៕
ពិស្តារ