រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្ដីពីការប្រមូលវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់ក្រហមនៃខេត្តព្រះសីហនុ ដើម្បីកាត់ផ្តាច់ប្រភពចម្លង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តនៅព្រឹកនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
រដ្ឋបាលខេត្តព្រះសីហនុបានកំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកំពុងមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ក្រហម។
អាជ្ញាធរនឹងចុះទៅស្រង់ឈ្មោះពលរដ្ឋតាមខ្នងផ្ទះ ក្រុមហ៊ុន សហគ្រាស ដែលត្រូវមកធ្វើតេស្តសំណាក ហើយករណីមានការគេចវេះមិនសហការ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។