ក្រសួងប្រកាសមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៨០នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ១៧៧នាក់ ខណៈអ្នកស្លាប់កើនឡើងដល់ ៧៩នាក់ នឹងមានអ្នកស្លាប់ ៥នាក់នៅថ្ងៃនៅរួមមាន ស្រ្តីអាយុ ៥៨ឆ្នាំ បុរសអាយុ ៤១ឆ្នាំ បុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ និងស្រ្តីអាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមរបាយការណ៍ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មីនៅរាជធានីភ្នំពេញចំនួន ៣៣៧នាក់ ព្រះសីហនុ ៩១ បន្ទាយមានជ័យ ៩១ កណ្ដាល ៥១ កំពង់ធំ ២ ព្រៃវែង ២ ស្វាយរៀង ១ ត្បូងឃ្មុំ ១ កែប ១ កំពង់ឆ្នាំ ១ និងកំពង់ស្ពឺ ១នាក់។
គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៥៥៥ នាក់ ខណៈអ្នកជាសះស្បើយចំនួន ៣៥៧៧ នាក់ និងអ្នកកំពុងព្យាបាល ៦៨៩២ នាក់៕