អ្នកនាំពាក្យ៖ មិនទាន់បានរៀបចំ ផែនទីបែងចែកភូមិសាស្ត្រ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅឡើយនោះទេ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៦ ខែមេសា បានសម្រេច​បន្តការបិទ​ខ្ទប់ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តានៃខេត្តកណ្តាល រយៈពេល ៧ ថ្ងៃទៀត ដើម្បីទប់​ស្កាត់​ការឆ្លង​រាល​ដាល​នៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យោងតាមសេចក្តីសម្រេចស្តីពីការបន្តបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ បានបង្ហាញថាភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជាតំបន់ក្រហម (ឆ្លងរាលដាលកម្រិតធ្ងន់ធ្ងរ) តំបន់លឿងទុំ (ឆ្លងរាលដាលកម្រិតមធ្យម) និងតំបន់លឿង(ឆ្លងរាលដាលកម្រិតស្រាល)។

យោងតាមប្រការ ៥ នៃសេចក្តីសម្រេចបានចែងថា ការធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង​តំបន់លឿងត្រូវបាន​អនុញ្ញាត​ឱ្យប្រព្រឹត្តទៅជាធម្មតាចាប់ពីម៉ោងសូន្យ ថ្ងៃទី ២៩ ខែមេសា ប៉ុន្តែបម្រាមគោចរនៅពេលយប់ចាប់ពីម៉ោង ៨ ដល់ម៉ោង ៥ភ្លឺ នៅតែបន្តអនុវត្តដដែល។ 

ហើយសកម្មភាពការងារមុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុងតំបន់លឿង ក៏ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា លើកលែងតែសាលារៀនរដ្ឋ និងឯកជន ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល រមណីយដ្ឋាន អាជីវកម្មម៉ាស្សា ជាដើម។

រូបភាពរដ្ឋបាលរាជធានីភ្នំពេញ

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងសារជាសំឡេងថា ៖ ត្រឹមយប់ថ្ងៃទី ២៦ ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានរៀបចំ ផែនទីបែងចែកភូមិសាស្ត្រ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅឡើយនោះទេ។

សាលាររាជធានីភ្នំពេញទើបតែមានការកំណត់តំបន់ក្រហម ដែលអនុវត្តតាមសេចក្តីសម្រេចចំនួន ៣ កាលពីប៉ុន្មានថ្ងៃមុន ហើយបន្តអនុវត្តមកដល់ពេលនេះ ដែលបញ្ជាក់ពីតំបន់ក្រហមតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្តី បន្ថែម។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះបានបញ្ជាក់ថា សេចក្តីសម្រេចថ្មី មានសុពលភាពចាប់ពីម៉ោងសូន្យ ថ្ងៃទី ២៩ ដូច្នេះអាជ្ញាធរនៅបន្តអនុវត្តសេចក្តីសម្រេចចាស់គឺកំណត់តែតំបន់ក្រហមតែប៉ុណ្ណោះ៕