ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៧មេសានេះ បានសេចក្តីបំភ្លឺមួយ បន្ទាប់ពីមានការផ្តល់មតិយោបល់ជាចំហក្នុងន័យស្ថាបនា ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងមតិវាយប្រហារបន្ទុចបង្អាក់សកម្មភាពរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបំភ្លៃការពិត និងច្នៃប្រឌិតព័ត៌មានបង្កឲ្យមានការភាន់ច្រលំដល់សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលពីសំណាក់មហាជនក្នុងបណ្តាញសង្គម និងពីប្រជាពលរដ្ឋនៅមូលដ្ឋានបិទខ្ទប់បណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្រសួងពាណិជ្ជកម្មមានកិត្តិយស សូមឆ្លើយបំភ្លឺជូនសាធារណជនមេត្តាជ្រាបអំពី អាណត្តិ និងភារកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្មក្នុងការងារលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយលក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដូចក្នុងឯកសារជូនភ្ជាប់ខាងក្រោម។
ពិស្តារ៖