មន្រ្តីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងពេលបើករថយន្តដឹកជនជាតិចិន ០៣ នាក់ ល្មើសបម្រាមធ្វើដំណើរនៅរង្វង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើតាមសមត្ថកិច្ចគោលដៅបានបញ្ជាក់ថា ក្នុងពេលឃាត់ខ្លួននោះ មានមនុស្ស ០៤ នាក់ មានម្នាក់ជាមន្រ្តីយោធាមានឋានន្តរសក្ដិ អនុសេនីយ៍ឯកមានឈ្មោះ មឿង សាមន និងជនជាតិចិន ០៣ បានបើកបររថយន្ត Rolls-Royce ល្មើសបម្រាមធ្វើដំណើរ។
ការឃាត់រថយន្តនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពេលប្រតិបត្តិការ កម្លាំងនគរបាលបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ


