លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំចែកថ្នាំពេទ្យបម្រុងដល់មន្រ្តីម្នាក់១ឈុត ទុកសម្រាប់ប្រេីប្រាស់បឋមនៅតាមផ្ទះក្នុងករណីឆ្លងជំងឺកូវីដ-១៩ មានរោគសញ្ញាស្រាល ខណៈដែលក្រសួងសុខាភិបាលក៏បានណែនាំឲ្យតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះដោយប្រាប់ពីវិធីប្រើប្រាស់ និងថ្នាំព្រទ្យ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

តាមរយៈបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី២៨ ខែមេសាម្សិលមិញ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍនិងផ្សព្វផ្សាយគោលនយោបាយនិងច្បាប់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានសំដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានរៀបចំចែកថ្នាំពេទ្យបម្រុងដល់មន្រ្តីម្នាក់១ឈុត ដល់មន្រ្តីរាជការថ្នាក់កណ្តាលចំនួន ៩៦៥នាក់ មន្រ្តីនៃមន្ទីរគ្រប់រាជធានី ខេត្ត ចំនួន ១៤៦២នាក់ និងមន្រ្តីនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេសចំនួន ១២៣៩នាក់ ដេីម្បីទុកប្រេីប្រាស់បឋមនៅតាមផ្ទះក្នុងករណីឆ្លងជំងឺកូវីដ-១៩ដែលមានរោគសញ្ញាស្រាល តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ច័ន្ទសង្វារ ក៏សូមឱ្យគុណានិសង្សនេះ ញាំងឱ្យវត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោកតាមបីបាច់ថែរក្សាលោកឧបនាយករដ្ឋមន្រ្តី លោកជំទាវ បុត្រាបុត្រី ចៅ និងចៅទួត ឱ្យមានសុខភាពល្អបរិបូរ កម្លាំងពលំមាំមួន និងសម្រេចជោគជ័យគ្រប់ភារកិច្ច។





