អ្នកជំងឺកូវីដ១៩នៅមណ្ឌលព្យាបាលកោះពេជ្រ ចំនួន ១២១នាក់ទៀតហើយបានជាសះស្បើយត្រូវបានអនុញាតិឲ្យចេញទៅផ្ទះនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានឲ្យដឹងថា៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល កោះពេជ្រ មានអ្នកជំងឺចំនួន ១២១នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះក្រោយពីទទួលការព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។

នេះជាដំណឹងដ៏មួយបន្ទាប់ពីថ្ងៃម្សិលមិញក្រសួងសុខាភិបាលប្រកាសមានអ្នកជាសះស្បើយចំនួន ៩៩៤នាក់ ក្នុងនោះក៏មានអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាល Covid កោះពេជ្រ ចំនួន៨៣៤នាក់បានជាសះស្បើយ៕





