សាងសង់នៅផ្ទៃដីជាង ១០ហិកតា ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអភិវឌ្ឍជាទីក្រុងរស្មីមង្គល។ តំបន់ដែលកំពុងអភិវឌ្ឍជាទីក្រុងនេះ បានផ្ទុះអ្នកឆ្លងកូវីដជាង ១០០ នាក់ និងត្រូវបានអាជ្ញាធរចុះបិទជាបណ្តោះអាសន្ន។



គម្រោងអភិវឌ្ឍទៅជាទីក្រុងបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ដោយមានការសាងសង់សំណង់អគារពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅសរុបចំនួន៣៦អគារ លាតសន្ធឹងលើផ្ទៃដីទំហំរហូតដល់ទៅ ១០ហិកតា។
គម្រោងនេះ ជាការសហការជាមួយក្រុមហ៊ុនចិននិងក្រុមហ៊ុនក្នុងស្រុក ចំណាយទុនវិនិយោគទុនរួមគ្នាចំនួន ៧០លានដុល្លារ។
យ៉ាងណា ការងារសាងសង់ត្រូវបានផ្អាកបណ្តោះអាសន្ន ក្រោយមានករឃើញអ្នកឆ្លងកូវីដជាង ១០០ នាក់មានទាំងចិននិងខ្មែរ។
រដ្ឋបាលខេត្តព្រះសីហនុបានជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្ម និងការចេញ-ចូលទីតាំងទីក្រុងរស្មីមង្គល មានទីតាំងនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះ និងដាក់ជាមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។