ក្រសួងប្រកាសដំណឹងអ្នកឆ្លងថ្មីនៅថ្ងៃនេះមិនទាន់ថមថយនៅឡើយ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៦១នាក់ទៀត ដែល ៧៦០នាក់ជាករណីឆ្លងក្នុងសហគមន៍ និងអ្នកដំណើរមកពីបរទេសចំនួន១ម្នាក់ ខណៈអ្នកស្លាប់មាន ២នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ចំណោមអ្នកឆ្លងដ៏ច្រើនរកឃើញនៅភ្នំពេញចំនួន ៤០៨ កណ្ដាល ១៤៤ ព្រះសីហនុ ៨៣ បន្ទាយមានជ័យ ៦៧ តាកែវ ១៥ សៀមរាប ១៤ កំពង់ស្ពឺ ១៣ កំពង់ចាម ៦ ត្បូងឃ្មុំ ៥ ព្រៃវែង ៣ កំពង់ធំ ១ កោះកុង ១ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៦៦នាក់ផងដែរ។

គិតត្រឹមព្រឹក ថ្ងៃទី30 ខែមេសា ឆ្នាំ២០២១នេះ អ្នកឆ្លងសរុប ១៣៤០២ នាក់ អ្នកជាសះស្បើយ ៥១៥២ នាក់ អ្នកកំពុងព្យាបាល ៨១៥០ នាក់ និងអ្នកស្លាប់ ៩៣ នាក់ដែលស្លាប់ក្នុងព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ៕