ស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ មិនទាន់មានសញ្ញាវិជ្ជមានសម្រាប់ប្រទេសកម្ពុជានៅឡើយទេនាពេលនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមជាអាទិភាពមុនគេបង្អស់ដើម្បីកាត់ផ្តាច់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍ ២០កុម្ភៈ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានមានប្រសាសន៍ថា៖ សូមកុំភ្លេចថា បេីបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។
លោកជំទាវថ្លែងបញ្ជាក់យ៉ាងដូច្នេះថា នៅឥណ្ឌា យេីងឃេីញស្រាប់ហេីយៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ មែនទេ? បេីមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហេីយគ្មានអ្វីដែលអាចការពារខ្លួនយេីងបានក្រៅតែពី ៣ការពារ ៣កុំ ចាក់វ៉ាក់សាំង និងនៅផ្ទះ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)។
ជាមួយបញ្ហាដ៏តឹងតែងនិងគ្រោះថ្នាក់នៅគ្រាលនេះលោកជំទាវអ្នកនាំពាក្យរូបនេះ ក៏ណែនាំឲ្យបងប្អូនប្រជាពរលដ្ឋមេត្តាជួយអប់រំគ្នាឱ្យបានច្រេីនបំផុតដែលអាចធ្វេីទៅបាន។ លោកជំទាវមានជំនឿជឿជាក់និងសង្ឃឹមថា យេីងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលេីឱ្យបានគ្រប់ៗគ្នា៕
សូមចុចអានអត្ថបទខាងក្រោម៖