អាជ្ញាធរសម្រេចបង្កើតស្តង់លក់ដូរមួយកន្លែង នៅសង្កាត់ច្បារអំពៅទី១ សង្កាត់ព្រែកប្រា និងសង្កាត់និរោធក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមកលក់ដូរនិងទិញម្ហូបអាហារនៅទីតាំងថ្មីនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ប្រធានការិយាល័យសាធារណៈការ សាលាខណ្ឌច្បារអំពៅ លោក គុយ គឹមហ៊ាង បានថ្លែងឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ខែឧសភានេះតទៅសាលាខណ្ឌច្បារអំពៅបានសម្រេចបង្កើតស្តង់លក់ដូរនៅលើកំណាត់ផ្លូវព្រែកបារាំងដែលមានទីតាំងស្ថិតនៅក្រោយវត្តនិរោធភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
បើតាមលោក គុយ ហ៊ាង ស្តង់ថ្មីនេះគឺមានគម្លាត៥ម៉ែត្រហើយទាំងអ្នកលក់និងអ្នកទិញត្រូវអនុវត្តន៍វិធានការណ៍របស់ក្រសួងសុខាភិបាលដែលក្នុងនោះគឺត្រូវពាក់ម៉ាស់និងលាងអាល់កុលរាល់ពេញទទួលថវិកាក៏ដូចជាឥវ៉ាន់ដោះដូរផ្សេងៗ។

ជាមួយគ្នានោះ ដោយស្ថានមើលឃើញស្ថានភាពប្រជាពលរដ្ឋជាអាជីវកពិបាកក្នុងការលក់ដូរ និងទិញគ្រឿងឧបភោគបរិភោគ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានស្នើសុំទៅអភិបាលរាជធានីសម្រេចយកផ្លូវព្រែកបារាំង ដែលមានភាពធំទូលាយមកបង្កើតជាស្តង់លក់ដូរបណ្តោះអាសន្នក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំងរាល់ថ្ងៃនេះ៕