ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចជោ TYDA បានធ្វើតេស្តរកសំណាកប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងសង្កាត់ស្ទឹងមានជ័យ៣ ចំនួន១០០២នាក់ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៤៧នាក់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំងតំបន់ក្រហម ចំនួន ១០០២នាក់ ខណៈក្រុមគ្រូពេទ្យរកឃើញវិជ្ជមានចំនួន ៣៧នាក់ដែលស្ថិតសង្កាត់ស្ទឹងមានជ័យ៣ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១ ឧសភានេះ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA អំពាវនាវឲ្យបងប្អូនដែលមិនទាន់បានមកយកសំណាកសូមអញ្ជើញមកយកសំណាកក្រុមគ្រូពេទ្យរបស់យើងរងចាំទទួលបងប្អូននៅទីតាំងផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនឡើងវិញដែរថា កាលថ្ងៃទី៣០មេសាម្សិលមិញ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៦១នាក់ទៀត ដែល ៧៦០នាក់ជាករណីឆ្លងក្នុងសហគមន៍ និងអ្នកដំណើរមកពីបរទេសចំនួន១ម្នាក់ ខណៈអ្នកស្លាប់មាន ២នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៦៦នាក់ផងដែរ៕

សូមចុចអានអត្ថបទខាងក្រោម៖