ចំនួនអ្នកវីរុសកូរ៉ូណាកូវីដ១៩ មានការកើនឡើងនៅក្នុងខេត្តកណ្ដាល ជាពិសេសក្រុងតាខ្មៅតែម្តង ខណៈរដ្ឋបាលខេត្តកណ្ដាលគ្រោងបង្កើតកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មួយបន្ថែមទៀតនៅវិទ្យាល័យវឌ្ឍនៈឈូងលាភ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ថ្លែងក្នុងពេលដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវិទ្យាល័យវឌ្ឍនៈឈូងលាភ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកណ្ដាលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៧៣នាក់ ដែលតួលេខនេះនៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ថ្មីបន្ថែមទៀត នៅវិទ្យាល័យវឌ្ឍណៈឈូងលាភ។

លោក គង់ សោភ័ណ្ឌ ក៏បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំទីកន្លែងនេះ ឱ្យបានសាកសមជាកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ ត្រូវមានបន្ទប់អនាម័យឱ្យបានត្រឹមត្រូវ និងរៀបចំទីនេះឱ្យមានផាសុខភាព។ ត្រូវរៀបចំកងកម្លាំងការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ២៤ ម៉ោងលើ ២៤ ម៉ោង។ មន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យជំនាញ និងសម្ភារៈសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ផងដែរ៕


សូមចុចអានអត្ថបទខាងក្រោម៖