វិបត្តិកូវីដ-១៩រីករាលដាលស្ទើគ្រប់បណ្តាលរាជធានីខេត្តក្នុងប្រទេសកម្ពុជា បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់យ៉ាងខ្លាំង ខណៈជំនួយសប្បុរធម៌ពីសំណាក់ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ និងសប្បុរជនជាច្រើននាក់ ក៏បានជួយឧបត្ថម្ភដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាតមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ក្នុងចំណោមសប្បុរជនខ្មែរ ដែលមានបេះដូងសប្បុរសដ៏បរិសុទ្ធ ព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខទុក្ខជនរួមជាតិខ្មែរដូចគ្នា ក៏មានអ្នកស្រី ញ៉ែត លក្ខិណា នាយិកាមជ្ឈមណ្ឌល ផ្ទះសម្រស់ប៊ីយូណា និងក្រុមគ្រួសារ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនដល់បុគ្គលិកក្រុមហ៊ុនចំនួន ២០នាក់ បងប្អូនដែលអត់មានការងារធ្វើចំនួន ៥នាក់។ ជាពិសេសនោះអ្នកស្រី ក៏បានចាត់តំណាងយកអង្ករ ទេយ្យទាននិងថវិកាទៅប្រគេនដល់វត្តចំនួន ១០វត្តទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាលខេត្ត ដែលកំពុងរាតត្បាតដោយសារជំងឺកូវីដ-១៩ នេះផងដែរ។

សហគ្រិនស្រ្តីវ័យក្មេងអ្នកស្រី ញ៉ែត លក្ខណា មានប្រសាសន៍ថា៖ ជួយគ្នាក្នុងគ្រាលំបាក បើទោះមិនបានចុះផ្ទាល់ ប៉ុន្តែខ្ញុំបានចែកជូនពួកគាត់អស់ហើយ។ អ្នកស្រីបន្តថា មិនមានអីច្រើនទេមានតែអង្ករនិងមានការផ្តត់ផ្គង់ថ្លៃម្ហូបអាហារខ្លះៗទៅជូនបងប្អូនបុគ្គលិក Beauna បុគ្គលិក VSL អ្នកអត់ការងារធ្វើ និងតាមវត្តអារាមមួយចំនួន សូមជូនបុណ្យផង។

សូមបញ្ជាក់ថា អំណោយដែលអ្នកស្រី លក្ខណា និងក្រុមគ្រូសារចែកជូនបុគ្គលិកក្នុងម្នាក់ៗ ទទួលបានអង្ករ ១ប៉ាវ និងថវិកាចំនួន ១២ម៉ឺនរៀល៕
