ក្នុងរយៈពេល១៤ ថ្ងៃនៃការបិទខ្ចប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល មានមនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុន រោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ថ្លែងនៅក្នុងសន្និសិទកាសែតនៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៨មេសាកន្លទៅ រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក ហេង សួរ បានឲ្យដឹងថា ក្រោយមានការបែងចែកតំបន់ក្រហម លឿងទុំនិងលឿងមក មានអ្នកដែលរស់នៅក្នុងតំបន់លឿងប្រមាណពី១៨ម៉ឺន ទៅ២០ម៉ឺននាក់ នឹងអាចមានការងារធ្វើ និងចាប់ផ្តើមមុខរបររបស់ខ្លួនឡើងវិញ។
នៅក្នុងតំបន់លឿង យ៉ាងហោចណាស់មានរោងចក្រចំនួន៦០រោងចក្រ អាចដំណើរការវិញបាន និងមានក្រុមហ៊ុនតូចៗផ្សេងទៀត ដែលអាចផ្តល់ការងារដល់កម្មករ បុគ្គលិក។
លោក ហេង សួរ បានបញ្ជាក់ថា រយៈពេល១៤ ថ្ងៃនៃការបិទខ្ចប់នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ មានមនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុន រោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់៕