ក្រសួងអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន២ នាំចូលនិង​ធ្វើការ​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស​កូ​វីដ-១៩

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន២ នាំចូលនិង​ធ្វើការ​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស​កូ​វីដ-១៩ (Rapid Test) នៅ​ទូទាំងប្រទេស​ខណៈ​តម្រូវ​ការប្រើប្រាស់​ការធ្វើ​តេស្ត​រហ័ស​នេះ​មានការ​កើនឡើង​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព CIDRAP

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ ដើម្បីឱ្យ​ការប្រើ​ប្រាស់ ឧបករណ៍​តេស្ត​រហ័ស​ទាំងពីរ​ប្រភេទ​នេះ ស្រាវជ្រាវ​រក​អ្នក​វិជ្ជមាន​កូ​វីដ១៩ប្រព្រឹត្តទៅបាន​លឿន និង​ទាន់ពេលវេលា​ទាំង​វិស័យ​រដ្ឋនិង​ឯកជន​ ក្រសួង​បានអនុញ្ញាត​ចុះ​បញ្ជិកា​ចំពោះ​ប្រតិបត្តិ​ករ​ចំនួន​២ គឺ PANBIOM COVID-19 Ag Rapid Test Device របស់​ក្រុមហ៊ុន Abbott ដែល​នាំចូល​ដោយ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ ឱសថ ឌី ខេ អេស អេ​ច (DKSH) និងប្រតិបត្តិ​ករ​ឈ្មោះ SARs-Cov2 Rapid Antigen Test របស់​ក្រុមហ៊ុន Rocheដែល​នាំចូល​ដោយ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ ឱសថ ហ្សូ​អេ​លី​ហ្គ ហ្វា​ម៉ា អេ​ល ធីឌី​ (Zuellig Pharma)។​

រូបភាព Dealstreetasia

ក្រសួង​បាន​បញ្ជាក់ថា​ ប្រតិករ​ទាំងពីរ​នេះ​មានការ​អនុញ្ញាតឱ្យ​ប្រើប្រាស់​ពី​គណៈកម្មការ​អន្ត​រ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​បាន​ឆ្លងកាត់​ការសាកល្បង និង​វាយតម្លៃ​របស់​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​ក្រសួងសុខាភិបាល​បាន​កំពុង​ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន​នេះដែរ​។​

រូបភាពវិបសាយ www.yp.com

ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស​កូ​វីដ​១៩​នេះ​អាចមាន​សមត្ថភាព​ធ្វើតេស្ត​ដឹង​លទ្ធផល​កូ​វីដ​១៩​ក្នុង​រយៈ ពេល​១៥​នាទី​បុគ្គល​ណា​ម្នា​ក់មាន​វិជ្ជមាន ​ឬ​អវិជ្ជមាន​កូ​វីដ​១៩​ ដែល​បាន​ជួយ​ដល់​ក្រសួងសុខាភិ បាល​ក្នុងការ​ទប់ស្កាត់​ ឬ​អាច​កាត់ផ្តាច់​ការចម្លង​មេរោគ​កូ​វីដ​១៩ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​បាន​យ៉ាង​ឆាប់រហ័ស​៕​