មិនដល់មួយសប្តាហ៍ផងកម្ពុជាបានបន្តអនុម័តគម្រោងដល់ទៅ ៨ក្រុមហ៊ុនដែលវិនិយោគលើវិស័យផ្សេងៗគ្នាជាមួយទុនប្រមាណ ១១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៤៥២កន្លែង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ២គម្រោង ដូចខាងក្រោម៖
១- GREEN POWER BIOCHEMICAL CO., LTD: គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣កន្លែង។
២- CONTENDER COMPOSITE CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៨នាក់។
សូមបញ្ជាក់ថា កាលថ្ងៃទី៥ ខែឧសភា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៦ គម្រោង បោះទុនប្រមាណជាង ១០៦.៣លានដុល្លារអាមរក និងអាចបង្កើតការងារបានជាង ១.៨៥១ កន្លែង ក្នុងភូមិសាស្រ្តចំនួន ខេត្តកណ្តាល ២គម្រោង ខេត្តព្រះសីហនុ ២គម្រោង ខេត្តកំពង់ស្ពឺ ១គម្រោង និងខេត្តតាកែវ ១គម្រោង។