លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចំពោះការចាក់វ៉ាក់សាំង បានលើកឡើងពីចំណុចសំខាន់ៗចំនួន ៥ ដែលត្រូវដឹង ត្រូវធ្វើ ដើម្បីជួយកាត់បន្ថយការព្រួយបារម្ភ។
១៖ អ្នកអាចនឹងមានផលរំខានខ្លះដូចជា ឈឺ ឬហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ ប្រសិនបើអ្នកមិនមានបញ្ហាសុខភាព ដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនេះ។២៖ ប្រសិនបើអ្នកឈឺ នៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ដែលស្អាត។
៣៖ កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ មុនពេលចាក់វ៉ាក់សាំងដើម្បី ការពារផលរំខាន។
៤៖ បរិភោគទឹកអោយបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់
៥៖ បន្តអនុវត្តន៍ ៣ការពារ និង ៣កុំ +៣កុំ៖ កុំទៅទីកន្លែង មានមនុស្សច្រើន កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំប៉ះពាល់ចាប់ដៃឬអោបគ្នា+៣ការពារ៖ រក្សាគម្លាត ១.៥ម៉ែត្រឡើងទៅ ពីអ្នកដទៃ លាងដៃអោយ បានញឹកញាប់៕