ប្រជាពលរដ្ឋជាង ២០០នាក់ ប្រមូលផ្តុំគ្នាលើផ្លូវវេងស្រេង ដើម្បីសុំអាជ្ញាធរជួយអន្តរាគមន៍ដល់ម្ចាស់បន្ទប់ជួលឲ្យចុះថ្លៃបន្ទប់៥០%

សង្គម​ និង​សេដ្ឋកិច្ច

បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ២០០នាក់ បានប្រមូលគ្នានៅលើកំណាត់ផ្លូវវេងស្រេង ទល់មុខបន្ទប់ជួលរបស់ពួកគេដើម្បីសុំអាជ្ញាធរជួយអន្តរាគមន៍ដល់ម្ចាស់បន្ទប់ជួលឲ្យចុះថ្លៃបន្ទប់៥០ភាគរយ ដែលមានចំនួន ៤៩៨បន្ទប់ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អាជ្ញាធររាជធានីភ្នំពេញ បានចុះអន្តរាគមន៍ ធ្វើការសម្របសម្រួលជាមួយម្ចាស់បន្ទប់ជួល ជាលទ្ធផលម្ចាស់បន្ទប់ជួលបានសម្រេចចុះតម្លៃបន្ទប់ត្រឹមតែ២០ដុល្លារ។ ម្យ៉ាងការបញ្ចុះតម្លៃនេះ ក៏ប្រហាក់ប្រហែលទៅហ្នឹងកម្រិត៥០ភាគរយដែលបងប្អូនទាមទារដែរ ព្រោះក្នុងមួយបន្ទប់ជួលតម្លៃត្រឹម ៥៥ដុល្លារប៉ុណ្ណោះ ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចុះតម្លៃ២០ដុល្លារនេះ គឺម្ចាស់ផ្ទះជួលចុះជូនបងប្អូនតែមួយខែនោះទេ ។ ដោយឡែកចំពោះ បញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃ គឺខាងរដ្ឋករទឹកស្វយ័តមិនគិតប្រាក់ជូនបងប្អូនចំនួន៣ខែ ប៉ុន្តែបើសម្រាប់ការប្រើប្រាស់អគ្គីសនី គឺត្រូវគិតធម្មតា ។

រូបភាពសាព័ត៌មានថ្មីៗ

ចំពោះមូលហេតុដែលបងប្អូនពលរដ្ឋសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះ ចុះថ្លៃ៥០ភាគរយនោះ គឺដោយសារពួកគេពុំមានលុយកាក់បង់គ្រប់ចំនួនឡើយ ព្រោរយះពេល១ខែកន្លងទៅ ពួកគេពុំបានចេញទៅខាងក្រៅប្រកបការងារអ្វីទាំងអស់ ដោយសារតែបញ្ហាជម្ងឺកូវីដ១៩៕