ក្នុងខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ២លានដូស ខណៈវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ដូសបានដឹកមកដល់កម្ពុជាហើយនៅព្រឹកនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំង ៥០ ម៉ឺនដូសនៅថ្ងៃនេះ មិនទាន់អស់នោះទេ គឺយើងនឹងទទួលបានវ៉ាក់សាំង ៥០ ម៉ឺនដូសទៀត នៅថ្ងៃទី១៦ ខែឧសភា ព្រមទាំង ១លានដូសទៀត នៅថ្ងៃទី ២៣ ខែឧសភាននេះ។ បើតាមលោកស្រី យក់ សម្បត្តិ ជាផែនការលទ្ធកម្មទិញវ៉ាក់សាំង បានកើនឡើងដល់ ២៦ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ១៣ លាននាក់។

គិតត្រឹមថ្ងៃទី ១០ ខែឧសភា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសសរុបចំនួន ជិត ២ លាននាក់ (១ ៨២៥ ៤៨៨)៕